(ភ្នំពេញ)៖ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលជាស្ថាប័នមួយទទួលបន្ទុកបកប្រែ សម្រាយពាក្យបច្ចេកទេសបរទេសមកភាសាខ្មែរ បានទទួលស្គាល់ថា ការសម្រាយពាក្យបច្ចេកទេសបច្ចុប្បន្នពិតជា មិនទាន់ការវិវត្តរបស់សង្គមប្រាកដមែន។ លោកបានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង មិនត្រឹមតែការបកប្រែពាក្យបច្ចេកទេសបរទេសមកភាសាខ្មែរ មិនទាន់ការវិវត្តរបស់សង្គមនោះទេ តែថែមទាំងការធ្វើបច្ចុប្បន្នភាពវចនានុក្រមផ្លូវការ មកប្រែភាសាបរទេសមកភាសាខ្មែរផ្លូវការនៅឡើយដែរ ដោយសាតែមិនទាន់មានការឯកភាពគ្នាទាំងស្រុងនៅឡើយ។

ខាងក្រោមនេះ គឺជាកិច្ចភាក្សាដែលមានខ្លឹមសារដូចតទៅ៖