(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៥ ខែកញ្ញានេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ មានភ្នាក់ងារគណបក្សនយោបាយចំនួន ៥៩១៣នាក់ ត្រូវបាន គ.ជ.ប អនុញ្ញាតដើម្បីចូលរួមសង្កេតមើលដំណើរការ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ចំនួន១៦៣៣ទូទាំងប្រទេស។

ជាមួយគ្នានេះ អ្នកសង្កេតការណ៍ជាតិ ចំនួន១៥៤៨នាក់ ដែលមកពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ត្រូវបាន គ.ជ.ប អនុញ្ញាតឲ្យចូលរួមសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោត ទូទាំងប្រទេសផងដែរ៕