(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោកស្រី មួ សុខហួរ និងលោក ហូរ វ៉ាន់ នៅមុននេះបន្តិច បានបន្តយកញត្តិ ទៅដាក់ជូនស្ថានទូតបារាំង និងអង់គ្លេស ក្រោយបញ្ចប់ដាក់នៅស្ថានទូតអូស្រ្តាលី និងស្ថានទូតរុស្សីុ នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ក្រោយបញ្ចប់ការដាក់ញត្តិដោយមានមន្រ្តីស្ថានទូតទាំង២នាក់​ ចេញមកទទួលនោះ ក្រុមតំណាងរាស្រ្តនេះ បានបន្តយកញត្តិ ទៅដាក់ជូនស្ថានទូតអាមេរិកបន្តទៀត។

សូមបញ្ជាក់ថា បារ៉ាស់ជាច្រើនកន្លែង ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ តាំងព្រឹកព្រលឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បិតមួយកំណាត់ផ្លូវជាតិលេខ២ ក្នុងទឹកដីខណ្ឌមានជ័យ ដើម្បីរារាំងការដង្ហែរញត្តិរបស់គណបក្សសង្គ្រោះជាតិ យកទៅដាក់នៅតាមស្ថានទូតដែលគ្រោងធ្វើឡើង នៅវេលាម៉ោង១០៖៣០នាទីព្រឹកនេះ៕