(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានជូនដំណឹងដល់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច សម្រាប់ក្រុមហ៊ុនបរធនបាល, ក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ,បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់មេត្តាថា៖ ន.ប.ធ. នឹងចាប់ផ្ដើមទទួលពាក្យចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៥ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ បុគ្គលដែលបម្រើការងារក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន ដែលមានបំណង ឬត្រូវបានតម្រូវឱ្យ ចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ លើកទី៥ និងបុគ្គលជិតផុតសុពលភាពដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី១ (វគ្គទី១ វគ្គទី២ និងវគ្គទី៣) ដែលត្រូវចូលរួមកម្មវិធីអប់រំវិជ្ជាជីវៈបន្តទាំងអស់ សូមអញ្ជើញមកចុះឈ្មោះ និងបង់ថ្លៃចូលរួមវគ្គបណ្ដុះបណ្ដាលនេះនៅនិយ័តករបរធនបាលកិច្ច ដែលមានទីតាំង នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (ជាន់ទី៨) អាសយដ្ឋានផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទតេលេក្រាម ០៩៦ ៧៤០ ៨៨៩៣/០៧៧ ២៧៨ ០១៩/០១០ ៤១៥ ៥២០ ឬអ៊ីមែល៖ [email protected]។ សូមទាញយកពាក្យស្នើសុំតាមរយៈតំណភ្ជាប់មួយនេះ៖ https://shorturl.at/fqJW4 ឬតាមរយៈ QR Code ខាងក្រោម។

ចំពោះកាលបរិច្ឆេទក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៥ ន.ប.ធ. នឹងជម្រាបជូនតាមក្រោយ៕