(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូមួយ មានរយៈពេលជាង២០នាទី ក្រោមចំណងជើងថា រយៈពេល៦ខែ នៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?។

វីដេអូនេះ បានរំលេចនូវជោគជ័យលេចធ្លោរជាច្រើន ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបុព្វហេតុបម្រើប្រជាជន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ និងអនុវត្ត។

ក្នុងវីដេអូ ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់ នូវព័ត៌មានដែលប្រជាពលរដ្ឋចង់ដឹង ចង់ឃើញ នូវប្រសិទ្ធភាពនៃដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា តើ៦ខែនេះរដ្ឋាភិបាលយើងបានធ្វើទៅលើកិច្ចការអ្វីខ្លះ? ជាពិសេសពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃការដាក់ចេញគោលនយោបាយអាទិភាព និងវិធានការគន្លឹះរបស់យើងក្នុងរយៈពេលប៉ុន្មានខែនេះ?៕

សូមគោរពអញ្ជើញ ទស្សនាវីដេអូដូចតទៅនេះ៖