(ព្រៃវែង)៖ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ព្រឹកព្រលឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកឈើមួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ02 3-4546 ដែលជាស្លាកលេខក្លែងក្លាយ នៅត្រង់ចំណុចផ្លូវបំបែក ក្នុងស្រុកព្រះស្ដេច ហើយសមត្ថកិច្ចឆែករកឃើញប្រភេទឈើ ម្រេញជាច្រើនដុំ ដែលដាក់ទំនិញបង្កប់ពីលើ ដើម្បីបំភ័នភ្នែកសមត្ថកិច្ច។

មន្ត្រីអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននៃការដឹកជញ្ជូនឈើទាំងនេះ កម្លាំងអាវុធហត្ថបានធ្វើការពួនស្ទាក់ រហូតចាប់បានតែម្តង។ យ៉ាងណាក៏ដោយសម្រាប់ ចំនួនឈើប្រណិតទាំងនេះមិនទាន់ដឹងនៅឡើយទេ ដោយបច្ចុប្បន្នត្រូវបានប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕