(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ធំនៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត របស់ខ្លួនដល់ អតិថិជនមានសំណាងនៅខេត្តកំពង់ចាម ដែលបានទៅលើ លោក ឈៀង ឈឿន ជាអតិថិជនស្រាបៀរ លីអូ។

នៅរាត្រីថ្ងៃទី០៣ ខែកញ្ញា លោក ឈៀង ឈឿន បានទទួលសោរថយន្ត Mazda pick-up ស៊េរីថ្មី ពីលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារក្រុមហ៊ុនស្រាបៀរ លីអូ។

លោក ឈៀង ឈឿន ក្នុងអំឡុងពេលកម្មវិធីប្រគល់រង្វាន់ នៅ Tiffy Arena បានលើកឡើងថា «វាពិតជាភ្ញាក់ផ្អើលណាស់ ពេលដែលខ្ញុំឃើញរង្វាន់លើក្រវិលកំប៉ុង ខ្ញុំគិតថាអាចត្រឹមតែ ឈ្នះរង្វាន់តូចៗប៉ុណ្ណោះ តែបែជាឈ្នះរថយន្ត Mazda pick-up នេះជាការប្រគល់រង្វាន់ដល់អតិថិជន ស្រាបៀរ លីអូ ពិតប្រាកដមែន ហើយខ្ញុំនៅតែប្រាប់មិត្តភក្តិខ្ញុំឲ្យបន្តទិញស្រាបៀរ លីអូ»

លោក ព្រាប សុវណ្ណ បានថ្លែងផងដែរថា «កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ គឺជាផ្នែកមួយនៃយុទ្ធនាការប្រចាំឆ្នាំ ដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួន សម្រាប់ការគាំទ្ររបស់ពួកគាត់ ហើយក្រុមហ៊ុនស្រាបៀរ លីអូ បានឲ្យដឹងថា កម្មវិធីនៅឆ្នាំនេះ ទទួលបាននូវភាពជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់ ជាងកម្មវិធីកាលពីឆ្នាំមុនៗហើយ សម្រាប់រង្វាន់មិនមែនតែរថយន្ដទេ គឺមានរង្វាន់ជាច្រើនទៀត ជាក់ស្ដែងក្នុងរាត្រីនេះមានចែករង្វាន់ Iphone 6s និងម៉ូតូហុងដាឌ្រីម ឆ្នាំ២០១៦ ដល់អតិថិជនដែលមានសំណាងដ៏ទៃទៀតផងដែរ»

លោកបន្ដថា «យើងខ្ញុំសូមសម្តែងនូវអំណរគុណ ដោយស្មោះដល់ អតិថិជនរបស់យើងដែលតែងតែគាំទ្រស្រាបៀរលីអូ ហើយសូមបន្តនូវភាពរីករាយជាមួយស្រាបៀរ លីអូ ព្រោះភាពអស្ចារ្យអាចកើតឡើងគ្រប់ពេល  អ្នកឈ្នះរថយន្ត Mazda pick-up ស៊េរីថ្មី  បន្ទាប់អាចជារូបអ្នក។

អតិថិជនស្រាបៀរ លីអូ មានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស ដែលកម្មវិធីនឹងចាប់ផ្តើមរហូតដល់ដំណាច់ឆ្នាំ២០១៦ នេះ។ ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួចស្វែងរក មើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mazda Pick-Up ម៉ូតូ Honda Dream ២០១៦ ទូរទស្សន៍ទំហំ ៣២អ៊ីញ រង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារ ទូរស័ព្ទ iPhone 6s និងរង្វាន់ជាច្រើនទៀត៕