(រតនគិរី)៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ បានលួចបង្ហើបថា លោកវរសេនីយ៍ឯក ឡុង រុក្ខា ត្រូវបានថ្នាក់លើផ្លាស់ប្តូរតួនាទី ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងខេត្តរតនគិរី ទៅជានាយការិយាល័យនីតិកម្ម នៃនាយកដ្ឋានរដ្ឋបាលសរុប ហើយលោកវរសេនីយ៍ទោ អ៊ី ចំរើន ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២។ បើតាមមន្រ្តីនគរបាលដដែល បានបន្តថា ការផ្លាស់ប្តូរតំណែងរបស់លោក ឡុង រុក្ខា នេះនឹងត្រូវធ្វើឡើងនៅសប្តាហ៍ទៅ២ ក្នុងខែកញ្ញានេះ៕