(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួន លោកស្រី ឃុន ង៉ែត ហៅយាយ មាំមី សកម្មជនបឹងកក់ យកទៅសួរនាំនៅសាលាខណ្ឌដង្កោ បន្ទាប់ពីសកម្មជនដីធ្លី អង្គការសហគមន៍ប្រមាណ៥០នាក់ បានលើកគ្នាទៅតវ៉ា នៅខាងមុខពន្ធនាគារព្រៃស ដើម្បីទាមទារឱ្យដោះលែង អ្នកស្រី ទេព វ៉ាន្នី។

រហូតដល់ពេលនេះ មានសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា បាននាំគ្នាមកប្រមូលផ្តំុគ្នានៅខាងមុខសាលាខណ្ឌដង្កោវិញ ដើម្បីទាមទារអោយមានការដោះលែងយាយ ម៉ាមី ដែលត្រូវបានសណ្តាប់ធ្នាប់ខណ្ឌធ្វើការឃាត់ខ្លួននៅមុននេះ៕