(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍ នៅចំការល្មុត ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់​និរោធ ជូនប្រជាពលរដ្ឋ ចំនួន ១៣ គ្រួសារ ដែល​ប៉ះពាល់​ផ្ទះ​ទាំងស្រុង ក្នុងគម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវព្រែកបារាំង។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ឋលូ និងផ្លូវ ព្រែកបារាំងដំណាក់កាលទី២នេះ មានប្រជាពលរដ្ឋ ចំនួន ១៣គ្រួសារ បានរង ផលប៉ះពាល់ទាំងស្រុង ។

លោក លោក អ៊ាង សីុផាន អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ក្នុងការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយព្រែកបារាំង ស្ថិតក្នុង សង្កាត់និរោធ ដើម្បីពួកគាត់មានលំនៅឋានរស់នៅសមរម្យ។

ជាមួយគ្នានេះ ប្រជាជនទាំង១៣គ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ ពិសេសលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ដែលបានគិតគូរសុខទុក្ខពួកគាត់ ដោយមិនទុកអោយពួកគាត់រស់នៅកណ្តាលថ្ងៃ ក្រោមភ្លៀងដូចមុនទៀតនោះទេ ៕