(ភ្នំពេញ)៖ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បាន នាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ បានថ្លែងថា អំណោយដែលនាំយកមកចែកជូននាពេលនេះ ក្នុង១គ្រួសារៗ ទទួលបាន. អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរទឹកត្រី ទឹកសុីអុីវ ឃីតមួយកញ្ចប់ និងថវិកាចំនួន៣ម៉ឺនរៀលផងដែរ។

លោកឌី រ័ត្នខេមរុណ បានផ្តាំ​ផ្ញើ ដោយក្តីនឹករលឹក​ជា​ខ្លាំង​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ ដែល​​សម្តេច​​​តែងតែ​ដាស់តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​គិតគូរ​ដល់​មនុស្ស​ចាស់ជរា​ អ្នក​ដែល​ជួប​ការ​លំបាក និង​អ្នក​ដែល​មានការ​ខ្វះខាត ជា​ពិសេស​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ក្នុង​មូល​ដ្ឋាន ដោយ​មិន​ត្រូវ​មើល​រំលង​ឡើយ ។

ក្នុង​ឱកាស​នោះ លោក​អភិបាលរង​ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​បងប្អូន​ប្រជាពលរដ្ឋ រស់នៅប្រកបដោយ​អនាម័យ​ និងថែរក្សាសុខភាពឱ្យ​បាន​ល្អ ពោល​គឺ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត​ជា​និច្ច ដើម្បី​បញ្ចៀស​នូវ​ជម្ងឺ​ដ​ង្កា​ត់​ផ្សេង​ៗ កុំ​ឱ្យមក​បៀតបៀន​ខ្លួនប្រាណ​យើង​បាន ។

ជាមួយគ្នានេះ លោកប្រធាន បានជំរុញដល់អាជ្ញាធរសង្កាត់ អោយចុះ ពិនិត្យមើលពីបញ្ហាជីវភាណរបស់ប្រជាជន បើសិនឃើញ បងប្អូនប្រជាជនជួបនូវបញ្ហា ខ្វះខាតនូវជីវភាពប្រចាំថ្ងៃ ត្រូវរាយការណ៍​មកដល់ អាជ្ញាធរខណ្ឌ ដើម្បីនាំអំណោយជូនពួកគាត់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវទុកអោយ ពួកគាត់ដាច់ស្បៀងអាហារ ដោយយើងមិនបាបដឹង ឬមិនលឺនោះទេ ។

ជាចុងក្រោយលោកអភិបាល បានក្រើនរំលឹកដលើបងប្អូនប្រជាពលរដ្ឋ នាំគ្នាអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ឋិក្នុងការបោះឆ្នោត ជ្រើសនូវអ្នកដឹកនាំដែលតែងគិតគូរដល់ រូមសុខរូមទុក្ខ គ្រប់ដង្ហើមចេញចូល ជាមួយបងប្អូន ជានិច្ច ៕