(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍នៅ​​ទូទាំង​ប្រទេស បានកើតឡើងចំនួន ១១លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រង​​​​របួសធ្ងន់៧នាក់ និងរងរបួសស្រាល៥នាក់។

គ្រោះថ្នាក់​ចរា​ចរណ៍ទាំង១១លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្ត សរុបចំនួន១៩គ្រឿង រួមមានម៉ូតូ​ចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងកង់ចំនួន១នាក់ ហើយ​មូល​ហេតុដែល​បណ្តាលឲ្យ ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​រួមមានល្មើសល្បឿន៥លើក, បត់គ្រោះថ្នាក់៣លើក, ស្រវឹង២លើក និងមិនប្រកាន់ស្តាំ១លើក ក្នុង​នោះ​អ្នក​​មិន​ពាក់មួក​សុវត្ថិភាព ពេលគ្រោះថ្នាក់​ចរាចរណ៍១០នាក់។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៦​ ​​លទ្ធផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៦២៤គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន១០៤៤គ្រឿង ​និងពិន័យ​សរុបចំនួន១៥៨០គ្រឿង៕