(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចឲ្យមន្ត្រីបម្រើការងារ ចុះបញ្ជីឈ្មោះបោះឆ្នោត ទាំងអស់ ធ្វើការចុះឈ្មោះបោះឆ្នោតបន្ថែម នៅថ្ងៃអាទិត្យទី០២ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប៕