(ភ្នំពេញ)៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស សូមគោរពអញ្ជើញ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និស្សិត អតីតនិស្សិត និងអាណាព្យាបាលនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស ចូលរួមក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យ ធនធានមនុស្សថ្មី និងប្រគល់បណ្ណសរសើរ ដល់និស្សិតរៀនពូកែប្រចាំឆ្នាំចំនួន សរុបចំនួន៤៩២នាក់ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែកញ្ញា ខាងមុខនេះ។

អគារសិក្សាថ្មីរបស់សាកលវិទ្យាល័យធនធានមនុស្សនេះ មានអាស័យដ្ឋាន នៅអគារលេខ១៧ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងត្បូងវត្តមហាមន្ត្រី ចម្ងាយ៦០ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣  បានរួចរាល់ជាស្ថាពរនៅខែសីហា ឆ្នាំ២០១៦ មានកម្ពស់១១ជាន់ ស្មើនឹង៩៥បន្ទប់ មានវិសាលភាពទទួលនិស្សិតឱ្យ សិក្សាគ្រប់វេនសរុបចំនួនជាងពីរម៉ឺននាក់។

អគារនេះ ត្រូវបានបែងចែកជា៖ ការិយាល័យសម្រាប់បម្រើការងារចំនួន ៣២បន្ទប់, សាលប្រជុំចំនួន០៣បន្ទប់, បណ្ណាល័យ(ធំ)ចំនួន០១  ដែលមានសៀភៅគ្រប់ប្រភេទ ជិត២ម៉ឺនក្បាល និងE-Bookជិត១ម៉ឺនក្បាល បំពាក់ ដោយម៉ាស៊ីនអេឡិច ត្រូនិចសម្រាប់គ្រប់គ្រង តាមស្តង់ដាកំណត់, បន្ទប់អានសៀវភៅខ្នាតធំភ្ជាប់ Wi-Fi និងបំពាក់សម្ភារៈគាំទ្រ គ្រប់គ្រាន់ ចំនួន០១, សាលសហ សិក្សាខ្នាតធំចំណុះ ចំនួន ៦០០នាក់ ចំនួន០១, សាលសិក្សារួម ចំណុះ ២០០នាក់ ចំនួន០៦ , បន្ទប់សិក្សា រួមចំណុះ ១២០នាក់ ចំនួន ០៨, បន្ទប់សិក្សាធម្មតា ចំនួន ៣០បន្ទប់ បំពាក់LCD Projector និងសម្ភារៈគាំទ្រគ្រប់គ្រាន់, បន្ទប់អនុវត្តជំនាញគណនេយ្យ ចំនួន០១, បន្ទប់អនុវត្តជំនាញ ធនាគារចំនួន០១, បន្ទប់អនុវត្ត ជំនាញទីផ្សារ ចំនួន០១, បន្ទប់អនុវត្តជំនាញសណ្ឋាគារចំនួន០១, បន្ទប់អនុវត្ត ជំនាញចំអិនម្ហូប ចំនួន០១, បន្ទប់អនុវត្តជំនាញធ្វើភេសជ្ជៈ ចំនួន០១, បន្ទប់អនុវត្តផ្នែកបដិសណ្ឋារកិច្ច ចំនួន០១, បន្ទប់ហ្វឹកហាត់យុវជន ក្លាយខ្លួនជាថ្នាក់ដឹកនាំ ចំនួន០១, អាហារដ្ឋានធំចំនួន០១, ហាងលក់សម្ភារៈសិក្សាចំនួន០១ និងមានបន្ទប់ទឹកគ្រប់ជាន់, ចំណតចំនួន០៣ជាន់ ចតរថយន្តបានចំនួន ៦០គ្រឿង និងកង់-ម៉ូតូ បានចំនួន ៣,០០០គ្រឿងផងដែរ។

សូមទាក់ទងសាកលវិទ្យាល័យធនធានមនុស្ស អគារលេខ១៧ ផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងត្បូងវត្តមហាមន្ត្រី ចម្ងាយ៦០ម៉ែត្រ
ទូរស័ព្ទលេខ៖ 023 987 826 | 023 994 439 | 017 971 716 | 097 77 33 339
E-mail: [email protected] | Website: www.hru.edu.kh
Facebook: HRU Human Resource University