(ភ្នំពេញ)៖ នៅមុននេះបន្តិច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញផ្សាយវីដេអូរឿងអប់រំខ្លី មានចំណងជើងថា «តើការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ នេះធ្វើឡើងដោយរបៀបណា?»

វីដេអូរឿងអប់រំខ្លីនេះ មានរយៈពេលជាង៤នាទី  និងមានតួអង្គសម្តែង៣នាក់ អ្វីដែលពិសេសនោះគឺ វីដេអូរឿងអប់រំខ្លីដែលរៀបចំឡើងដោយ គ.ជ.ប នេះ បានបង្ហាញសារជាច្រើន ដល់ប្រជាពលរដ្ឋ ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតថ្មី តាមកុំព្យូទ័រផងដែរ។

សារចុងក្រោយនៅក្នុង វីដេអូរឿងអប់រំខ្លី មានចំណងជើងថា «តើការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦នេះ ធ្វើឡើងដោយរបៀបណា?» បានចូលរួមអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំង ប្រទេសដែលគ្រប់អាយុចុះឈ្មោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឲ្យបានគ្រប់ៗគ្នា។

សូមទស្សនា វីដេអូរឿងអប់រំខ្លី ដែលរៀបចំដោយ គ.ជ.ប ខាងក្រោមនេះ៖