(កំពង់ស្ពឺ)៖ បុរសម្នាក់ ជាអ្នករត់រឺម៉កម៉ូតូ បែកគំនិតចង់មានលុយលឿន ​ក៏ប្រថុយជួញដូរគ្រឿងញៀន ​ត្រូវនគរបាលស្រុកឱរ៉ាល់ សហការជាមួយអាវុធហត្ថស្រុក ចាប់ខ្លូនដកហូតបានថ្នាំញៀ១កញ្ចប់ធំ នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំនុចស្ពានអូរព្រះគោ ផ្លូវលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦-៤៧ ស្ថិតនៅក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

មន្ដ្រីនគរបាល បានឲ្យដឹងថា ​ជនសង្ស័យដែលចាប់បាន ឈ្មោះ ផន ភាព អាយុ២៨ឆ្នាំ មុខរបរបើករ៉ឺម៉កម៉ូតូដឹកធ្យូង មានទីលំនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ក្នុងនោះក្រោយពីឃាត់ខ្លួនកម្លាំងជំនាញដកហូតបាន ថ្នាំញៀនម្សៅក្រាមពណ៌ស​១កញ្ចប់ធំ ស្មើ​៨ កញ្ចប់តូច ម៉ូតូម៉ាក់ SYM P១៥០ ពណ៌ស ១គ្រឿង និងវត្ថុតាងជាច្រើនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាន​នគរបាលស្រុក​ឪរ៉ាល់ កសាងសំណុំរឿង ដើម្បីចាត់ការតាមនិតីវិធី៕