(ភ្នំពេញ)៖ ឆ្លើយតបជូនសាធារណៈជន ចំពោះការវាយប្រហារ និងប្រមាថដោយទណ្ឌិត សម រង្សី ទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន​សែន ជុំវិញករណីហោះឧទ្ធម្ភាគចក្រ និងបើកកាណូតដោយកម្លាំងសមត្ថកិច្ច, នៅថ្ងៃទី០១ ខែកញ្ញា ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា «សូមកុំយកក្រសួងការពារនៃកម្ពុជា យកលាយឡំនឹងនយោយ»

លោក ផៃ ស៊ីផាន បានបញ្ជាក់តាមរយៈ សេចក្តីថ្លែងការណ៍មកកាន់ Fresh News ដោយមានខ្លឹមសារទាំងស្រុងថា៖

* ការប្រមាថរបស់ទណ្ឌិត សម រង្សី មកលើរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីយុត្តិធម៌ ព្រមជាមួយកងខេមរភូមិន្ទកម្ពុជា និងគណបក្សប្រជាជន គឺយើងខ្ញុំពុំអាចទទួលយក បាននូវពាក្យ ពាល ញ៉ុះញ៉ង់ និងបំផ្លាញសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋក៏ដូចជា ប្រឌិតនូវហេតុផលថា «ព្រួយបារម្ភ ស្លន់ស្លោនឹងថា ពេលបោះឆ្នោតមកដល់ថា នឹងចាញ់ឆ្នោត»

* នៅក្នុងចំណុចនេះ យើងខ្ញុំយល់ឃើញថា ជាពាក្យប្រឌិត ញ៉ុះញ៉ង់ និងយុទ្ធនា ការឃោសនា ដែលផ្ទុយនឹងច្បាប់នៃការបោះឆ្នោតអនុញ្ញាត ក៏ដូចជាបំពានដល់ការ យល់ដឹង និងទំនុកចិត្តរបស់ ប្រជាពលរដ្ឋខ្មែរទាំងមូល អាស្រ័យដោយ សម រង្សី ជាទណ្ឌិតរួចស្រេចហើយ អស់សង្ឃឹម ប្រើប្រាស់ពាក្យ «ឈ្នះ» អស់រយៈរាប់ អណត្តិមកហើយ ក៏ប៉ុន្តែផ្ទុយទៅវិញ គឺប្រជាពលរដ្ឋខ្មែរភាគច្រើន គ្មានជំនឿលើបុគ្គលនេះសោះ ទាំងឥរិយាបថមនុស្ស ខុសពីពាល ក៏ដូចជាទិសដៅនៃការ បង្កើតទុក្ខសោក ក៏ដូចជាយកភាពសុខសាន្ត ថ្លៃថ្នូររបស់ប្រជារាស្ត្រខ្មែរជាចំណាប់ខ្មាំង ដើម្បីមហិច្ឆិតា អំណាចផ្ទាល់ខ្លួនគឺ មិនញញើត និងយកឈាមខ្មែរ ជាកំរាលដើរទៅកាន់ អំណាចនាយករដ្ឋមន្ត្រីផ្ទាល់ខ្លួននោះឡើយ។

* ការលើកឡើងដោយប្រមាថថា «មានតែមនុស្សពាល មនុស្សតិរច្ឆានទេ ដែលប្រើមធ្យោបាយបែបនេះមកសម្លុតប្រជាពលរដ្ឋខ្មែរគ្នាឯង» ការលើកឡើង ក្នុងភាពប្រមាថដល់ រាល់កងប្រដាប់អាវុធទូទាំងប្រទេស រួមជាមួយរាជរដ្ឋាភិបាលផងនោះ យើងក៏ពុំអាចទទួលយកបានហើយក៏សូមច្រានចោលនូវពាក្យពាល របស់ទណ្ឌិត សម រង្សី ក្នុងការលាបព័ណ៌ បែបនេះ ជាមួយនឹងការញ៉ុះញ៉ង់ប្រជាពលរដ្ឋ ឲ្យប្រឆាំងនឹងដំណើរកិច្ចការរដ្ឋក្នុងលក្ខណៈ។

* សូមកុំយកកងប្រដាប់អាវុធ មកលាយឡំនឹងនយោបាយផ្ទាល់ខ្លួន។ កងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងគ្រប់ស្ថាប័ននៃមុខសញ្ញាមានកាតព្វកិច្ច អនុវត្តការ ងាររបស់ខ្លួន តាមច្បាប់ដែលបានកំណត់ជាធរ មានក្នុងកិច្ច «បម្រើ និងការពារ» ប្រជាពល រដ្ឋគ្រប់និន្នាការ រួមជាមួយនិងស្ថាប័នរដ្ឋនៅក្នុងច្បាប់ ក៏ដូចជានៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាឆន្ទៈ រួមរបស់ប្រជាពលរដ្ឋ។ ជាមួយនេះដែរ កងប្រដាប់ អាវុធមានកាតព្វកិច្ចផ្ដល់ និងគាំទ្ររាល់មធ្យោបាយ រាប់ទាំងជីវិតដើម្បីការងាររបស់រដ្ឋ និងគ្រប់ស្ថាប័នរដ្ឋដែល តម្រូវការ គ្រប់កាលៈទេសៈនោះរាប់ទាំង ការងារមនុស្សធម៌ និងកិច្ចធានានូវប្រសិទ្ធិភាពក្នុងកិច្ចថែរក្សា និងការពារសណ្ដាប់ធ្នាប់ក្នុងសង្គម ដោយមិនស្ថិតក្រោមសម្ពាធ ឬកិច្ចជ្រៀតជ្រែកពីបុគ្គល ឬក្រុមណាមួយនោះឡើយ។

ក្រសួងការពារជាតិនៃកម្ពុជា មានសេរីភាពក្នុងការហ្វឹកហាត់ ឬសាកល្បងសមត្ថភាព សេរីភាព និងសុពលភាពក្នុងហ្វឹកហាត់សាកល្បងសមត្ថភាពនៃកម្លាំងចល័ត រហ័សក្នុងការឆ្លើយតប និងសភាពការជាយថាហេតុណាមួយ។ ដូចអ្វីដែលជាការពិសោធន៍នៃ កិច្ចប្រតិបត្តិការយោធារបស់ ប្រជាជាតិនីមួយៗផងដែរ។

យើងខ្ញុំយល់ឃើញផងដែរថា ទណ្ឌិតរូបនេះ ត្រូវមានកាតព្វកិច្ចគោរពនូវភាពសុខក្សេមក្សាន្ត និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ រួមទាំងកងប្រដាប់អាវុធគ្រប់អង្គភាព ដែលកំពុងដំណើរ ការរបស់ខ្លួននៅក្នុងបច្ចុប្បន្នកាលនេះ។ យើងមិនអនុញ្ញាតជាដាច់ខាតក្នុងការយកស្ថាប័ននយោបាយ និងចលនាមហាជនជាទិសដៅ នៃកិច្ចការពារអំពើខុសច្បាប់ របស់បុគ្គលនេះ ក៏ដូចជាអ្នកដទៃ។

នីតិរដ្ឋជាគោលការណ៍ និងកាតព្វកិច្ច នៃកិច្ចការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលស្របច្បាប់ក្រោមកិច្ចដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ជានិច្ចនូវរាល់ការចូលរួម​ កសាងជាតិរបស់គណបក្សសង្គ្រោះជាតិ ដោយឡែកបុគ្គលដែលជាប់កាតព្វកិច្ច និងបន្ទុករបស់ តុលាការកម្ពុជា៕