(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ការហោះហើរឧទ្ធម្ភាគចក្រយោធា និងការចល័តកម្លាំងទ័ពជើងទឹក និងគោក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ របស់កងយោធពលខេមរភូមិន្ទ នៅលើតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការហ្វឹកហ្វឹនសាកល្បង សមត្ថភាពកម្លាំងចល័ត រហ័សរបស់ ក្រសួងការពារជាតិតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសនេះ បានច្រានចោលការចោទប្រកាន់ពី អ្នកនយោបាយមួយចំនួន ហើយ និងថ្កោលទោស យ៉ាងម៉ឺងម៉ាត់ចំពោះជនទាំងឡាយណា ដែលមានចេតនា បង្ខូចកិត្តិយស កងយោធពលខេមរភូមិន្ទ ដែលកំពុងតែប្រកាន់តួនាទី អាព្យាក្រឹតរបស់ខ្លួន ក្នុងកិច្ចការពារ បូរណភាពទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការពារជាតិ ចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖