(ភ្នំពេញ)៖ ក្នុងឱកាសបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម ប៉ូឡារីស II និងដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ បុរី ប៉េង ហួត នឹងធ្វើការបញ្ចុះតម្លៃរហូតដល់១០% ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៦តែប៉ុណ្ណោះ នេះជាឱកាសល្អ ចំពោះលោកអ្នកដែលស្វែងរក គេហដ្ឋានសម្រាប់ ប្រកបអាជីវកម្ម និង ធ្វើជាការិយាល័យទំនើប ដែលមានតម្លៃចាប់ពី ៧៦,៨០០ដុល្លារឡើងទៅ   ហើយអ្វីដែលកាន់តែពិសេសជាងនេះ លោកអ្នកបង់ត្រឹមតែ ៦០៦ ដុល្លារតែប៉ុណ្ណោះ។

គម្រោងថ្មី ដឹស្តាផ្លាទីនីម ប៉ូឡារីស II សាងសង់លើទំហំដីជាង៥,៥ហិចតា ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍរបស់បុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម តំបន់បឹងស្នោ ដែលគ្របដណ្តប់ នៅលើដីទំហំជាង២០០ ហិចតា ព្រមជាមួយផ្សារទំនើបកំរិតស្តង់ដារ ផ្សារសហគមន៍ ខុនដូ សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ ហាងហែលទឹក ទីលានបាល់ទាត់ បាល់ទះ បាល់បោះ ទីលានហាត់វាយកូនហ្គោល សាលមហោស្រពសម្រាប់ប្រារព្វពិធីផ្សេងៗ និង សួនកំសាន្តបែបអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងថ្មីនេះ មានលក់ប្រភេទគេហដ្ឋាន ម៉ូតថ្មីចំនួន4ប្រភេទមានដូចជា ហ្សបហោស៍ A B C និង D។ គេហដ្ឋានប្រភេទហ្សបហោស៍នេះ ត្រូវបានរចនាមកយ៉ាងពិសេស ដែលមានកំពស់៣ជាន់ (E0 E1 E2)  មានទំហំផ្ទះ 5m x 16m, 4.5m x 14m 4.2m x 12m និង 4.2m x 10m មានបន្ទប់គេង៤ បន្ទប់ទឹក៥ និង ទីធ្លាចតរថយន្តធំទូលាយនៅពីខាងមុខផ្ទះ សាកសមសម្រាប់ការស្នាក់នៅ ប្រកបអាជីវកម្មផ្សេងៗ និង ការិយាល័យទំនើបផងដែរ ។

សូមប្រញាប់រួសរាន់ឡើង មកទទួលយកការបញ្ចុះតម្លៃពិសេសនេះ ព្រោះលោកអ្នកអាចជ្រើសរីសទីតាំងដែលលោកអ្នកពេញចិត្ត បានមុនគេ។ បុគ្គលិកផ្នែកលក់យើងខ្ញុំ កំពុងរង់ចាំស្វាគមន៍លោកអ្នកដោយក្តីសោមនស្សរីករាយ។

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ 016/017/098 59 6789, Email: [email protected] ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth ៕
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!