(ភ្នំពេញ)៖ លោក ជុំ បីត ទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា អនុប្រធានរបស់សហភាពពលកម្មជាតិកម្ពុជា(NLC) និងក្រុមគ្រួសារនៅរសៀលថ្ងៃទី31 ខែសីហា ឆ្នាំ2016 នេះ បាននាំយកអំណោយ មកចែកជូនប្រជាពលរដ្ផដែលមានជីវីភាពក្រីក្ររស់ ចំនួន៣០គ្រួសារ សង្កាត់ផ្សារដើមថ្កូវ។

ប្រជាពលរដ្ឋទាំង៣០គ្រួសារ ដោយមួយគ្រួសារ ទទួលបានអង្ករក្នុងម្នាក់ចំនួន ២០គីឡូក្រាម,  មីម៉ាម៉ា ម្នាក់១កេស,  ត្រីខ ម្នាក់១យួរ ,  ទឹកដោះគោឆៅម្នាក់១យួរ, សារ៉ុងចំនួន១, ក្រមាចំនួន១ និងថវិកាក្នុងម្នាក់១ម៉ឺនរៀលចំពោះមនុស្សចាស់ៗ ដែលមានចំនួន៣០នាក់។

ចំណែកឯកូនក្មេងកំព្រាចំនួន៣០នាក់  ទទួលបានកាតាបរៀន ម្នាក់១សម្រាប់, សៀវភៅចំនួន១០ក្បាលក្នុងម្នាក់, ​កូនកាបូបដាក់បិចខ្មៅដៃ, នំ១យួរ និងថវិកាក្នុងម្នាក់ចំនួន៥០០០រៀល ផងដែរ៕