(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងចូលបុណ្យសព លោកតាឈ្មោះ ស លឿង អាយុ៨០ឆ្នាំ ដែលទទួលមរណភាពនៅ វេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

នេះជាគ្រួសារសពទី១៤ ហើយក្នុងខណ្ឌច្បាអំពៅ ដែលទទួលបានការជួយឧបត្ថម្ភ ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយសម្ភារថវិកាដែលបានចូលបុណ្យរួមមាន៖ អង្ករ២ការ៉ុង ទឹកសុទ្ធ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិការចំនួន ៤០ម៉ឺនរៀន។

គួររំលឹកផងដែលថា កាលដែលលោកតា លោក ស លឿង នៅមានជិវិត និងកំពុងតែមានជំងឺចាស់ជរា ដោយមើលឃើញនូវការលំបាក ទើបលោកវរសេនីយ៍ត្រី សៀ ទីន កូនប្រុសច្បងឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកនូវសម្ភារៈនិងថវិការ មួយចំនួនជូនលោកតាផងដែរ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦៕