(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន នឹងបើកធ្វើកិច្ចប្រជុំស្ដីពី កិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំលើកទី១នេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងអនុម័តលើនិមិត្តសញ្ញាអង្គការលេខ ក្រុមការងារបច្ចេកទេស បទបញ្ជាផ្ទៃក្នុង វឌ្ឍនភាពការងារ និងផែនការអាទិភាពនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព៕