(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតណាស់សម្រាប់ស្រ្តីមិនគ្រប់សតិម្នាក់ បានសម្រាលកូននៅតាមផ្លូវ វេលាម៉ោង០៦៖៣៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦នេះ ដែលកើតឡើងនៅចំណុចផ្សារកាណាសីុធី (ផ្លូវវ៉េងស្រេង) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះរូបនេះត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ជួយដឹកបញ្ជូនទៅកាន់មន្ទីរជប៉ុន ដើម្បីជួយសង្គ្រោះបន្តទៀត។

ស្រ្តីទីទាល់ក្រម្នាក់នេះមានឈ្មោះសុខ​ គង្គា​ អាយុ៣៨ឆ្នាំ រស់នៅភូមិបន្ទាយធ្លាយ​ ឃុំព្រៃខ្លា​ ស្រុកកោះអណ្តែត​ ខេត្ត​តាកែវ​ ទីលំនៅបច្ចុប្បន្ន ដើរដេកតាមចិញ្ចើមផ្លូវ។

លោក ហែម ដារិទ្ធិ​ អភិបាលខណ្ឌពោធិ៍សែនជ័យ បានជួយឧបត្ថម្ភថវិកាចំនួន២២ម៉ឺនរៀល និងសំភារៈមួយចំនួនទៀត ហើយលោក យឹម សារ៉ាន់​ អធិការខណ្ឌពោធិ៍សែនជ័យ ជួយឧបត្ថម្ភថវិកាចំនួន៥០ដុល្លារ ជូនស្រ្តីដែលឆ្លងទន្លេតាមផ្លូវផងដែរ៕