(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញដីកាកោះហៅ៥ផ្សេងគ្នា ដើម្បីអញ្ជើញគ្រូៗ និងមន្ត្រីរបស់ក្រសួងអប់រំ៥នាក់ ឲ្យចូលខ្លួនមកបំភ្លឺ នៅ ACU ពាក់ព័ន្ធភាពមិនប្រក្រតី ពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។

តាមដីកាកោះហៅគ្រូៗ និងមន្ត្រីក្រសួងអប់រំ ដែលត្រូវចូលបំភ្លឺនៅ ACU រួមមាន៖

១-អ្នកគ្រូ ហ៊ន មុនីលក្ខស្ម៉ី គ្រូបង្រៀនវិទ្យាល័យទួលអំពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធការទទួលលុយពីបេក្ខជន។

២-លោក ប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច។

៣-លោក ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន (ប្រធានមណ្ឌលកំណែមណ្ឌល វិទ្យាល័យព្រះយុគន្ធរ) ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទីភារកិច្ច។

៤-អ្នកគ្រូ ចាំង ចាន់ហួត គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច។

៥-អ្នកគ្រូ យី ស្រីង៉ែត គ្រូបង្រៀនវិទ្យាល័យទួលស្វាយព្រៃ ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច៕