(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងច្បាប់បោះឆ្នោតនៅកម្ពុជា នាទីស្ដីការក្រសួងព័ត៌មាន។

សិក្ខាសាលានេះ ធ្វើឡើងដោយមានចូលរួមពីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើននាក់៕