(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦នេះ គណ:កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួនមួយ នៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយពិភាក្សាលើការឯកភាពនៃសេចក្តីព្រាងចំនួន២ចំណុច។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងជាប្រធានគណ:កម្មាធិការរៀបចំដែនដី​ និងនគរូបនីយកម្មថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពី លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានគណ:កម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ សមាជិក សមាជិកា និងមន្រ្តីលេខាធិការដ្ឋានគណ:កម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិសរុបប្រមាណ ៨០នាក់។

កិច្ចប្រជុំមានរបៀបវារ:សំខាន់ ២ គឺ ១) ពិនិត្យនិងផ្តល់ការឯកភាពលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ សមាហរណកម្មតំបន់ឆ្នេរ និងផែនការរៀបចំដែនដីខេត្តព្រះសីហនុ។ ២) ពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងផែនការរៀបចំដែនដី ខេត្តបាត់ដំបង (២០១៦-២០៣០)៕