(ព្រុចសែល)៖ គ្រាប់បែកមួយគ្រាប់ បានផ្ទុះឡើងនៅក្បែរប៉ុស្តិ៍ប៉ូលិសទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅមុននេះបន្តិច។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។

តាមការអះអាងរបស់ប៉ូលិសទីក្រុងព្រុចសែល ការបំផ្ទុះត្រូវបានធ្វើឡើងនៅក្បែរ ស្ថាប័នប្រឆាំង ឧក្រិដ្ឋកម្មរបស់ប្រទេសប៊ែលហ្ស៊ិក ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់​ រងគ្រោះថ្នាក់នោះឡើយ។

ភ្លាមៗបែបនេះ ប៉ូលិសប៊ែលហ្ស៊ិកមិនទាន់ហ៊ានអះអាងថា វាជាអំពើភេរវកម្មឬក៏ យ៉ាងណានោះឡើយ ដោយប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ជាបន្តទៀត ខណៈដែលការព្រមានពីសន្តិសុខក្នុងទីក្រុង ក៏អាចនឹងធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះដែរ៕