(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​ នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន ៥លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរង​​​​របួសធ្ងន់៧នាក់។

គ្រោះថ្នាក់​ចរា​ចរណ៍ទាំង៥លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូ​ចំនួន៧គ្រឿង រថយន្តធុនតូច ចំនួន១គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​រួមមានល្មើស ល្បឿន២លើក, បត់គ្រោះថ្នាក់១លើក, ប្រជែងគ្រោះថ្នាក់១លើក និងមិនប្រកាន់ស្តាំ១លើក (ស្លាប់១នាក់) ក្នុង​នោះ​អ្នក​​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៩នាក់ (យប់៦នាក់)។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២០៦៧គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន៩៨៦គ្រឿង ​និងពិន័យ​សរុបចំនួន១០៨១គ្រឿង ៕