(ព្រៃវែង)៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុក បានធ្វើការបង្ក្រាបទីតាំងបើកល្បែង ជល់យ៉ាងសកម្មមួយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៌ និងដកហូតបានវត្ថុតាង មួយចំនួន ប៉ុន្ដែក្រុមញៀនល្បែងបានរត់គេចខ្លួនអស់។

លោកឧត្តមសេនីយ៍ត្រី​ ម៉ែន ស៊ីប៊ន បានឲ្យដឹងថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន ​មាន់ជល់​១ក្បាល ជញ្ជីងសម្រាប់ ថ្លឹងមាន់​១ បង់សម្រាប់រុំខ្នាយមាន់​១៦ដុំ កន្រ្តកសម្រាប់ដាក់មាន់​២ ម៉ូតូ​៥គ្រឿង។ លោកឧត្តមសេនីយ៍ត្រី​ បានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាង ត្រូវបានយករក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមច្បាប់៕