(កណ្ដាល)៖ មន្ដ្រីសង្ឃ និងសប្បុរសជន ក្នុងស្រុកអង្គស្នូល ត្រូវបានសម្ដេចព្រះមហាសុមេធាធិបតី​ នន្ទ ង៉ែត បំពាក់គ្រឿងឥស្សរិយយស និងប្រកាសតែងតាំងមន្ដ្រីសង្ឃផងដែរ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ។

ក្នុងពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាអនុគណស្រុកអង្គស្នូល​ និងមានការចូលរួមពី ​សម្តេចព្រះពោធិវង្ស អំ លឹមហេង លោក នរ រតន:វឌ្ឍនោ រដ្ឋលេខាធិការ តំណាងឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំង អាជ្ញាធរដែនដី ព្រះសង្ឃ ពុទ្ធបរិសទ័ យ៉ាងច្រើនផងដែរ៕