(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកដីកាថ្មីមួយទៀត ទៅបិទនៅជញ្ជាំងផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក​ ដោយក្នុងដីកានោះ កោះហៅលោក កឹម សុខា ចូលសវនាការនៅថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង៨៖៣០នាទីព្រឹក ជាកំហិត ដើម្បីឆ្លើយដោះសារនៅក្នុងសវនាការ។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកដីកាមួយជូនដំណឹងអំពីការ បិទការស៊ើបសួរ នឹងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រម ជំនុំជម្រះ លើសំណុំរឿងដោយចោទប្រកាន់លោក កឹម សុខា ពីបទ «បដិសេធក្នុងការចូលខ្លួន» ទៅបិទនៅជញ្ជាំងផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក​៕

Advertising