(ភ្នំពេញ)៖ បន្ទាប់ពីផ្ទះជាច្រើនល្វែង ត្រូវបានលក់អស់ បុរីមហាសែនសុខ បានរៀបចំកម្មវិធីថ្លែងអំណរគុណ ដល់អតិថិជននិងសម្ភោធ ផ្ទះគំរូ ហើយក៏ជាការបង្ហាញផ្ទះគំរូ ចំពោះអតិថិជនចាស់ និងអតិថិជនថ្មី ដែលមានទីតំាំងតាមបណ្តោយផ្លូវវត្តតាំងកសាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កម្មវិធីប្រព្រឹត្តនាថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៦នេះ ។

ក្នុងឱកាសនោះដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ប៊ុល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក Toshihiko Muneyoshi ស្ថាបនិត និងជាអគ្គនាយកក្រុមហ៊ុន Creed Group និងអ្នកស្រី ចេង សុខា ជាជំនួយការនាយកផែ្នកលក់ និងទីផ្សារនៃក្រុមហ៊ុន Creed Asia (Cambodia)Co.,Ltd ព្រមទាំងអតិថិជនចាស់ និងអតិថិជនថ្មីផងដែរ។

លោក Toshihiko Muneyoshi ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Creed Group បានថ្លែងថា គោលបំណងក្នុងកម្មវិធីថ្ងៃនេះគឺដើម្បី ថ្លែងអំណរគុណដល់អតិថិជន បុរីមហាសែនសុខ ដែលបានជាវរួចមក និងស្វាគមន៍ដល់ភ្ញៀវកិត្តិយសដែលកំពុងបានសម្រេចចិត្តក្នុងការ ទិញផ្ទពីបុរីយើង ចំពោះបុរីមហាសែនសុខ គឺគម្រោងទី២របស់ក្រុមហ៊ុន Creed Group នៅកម្ពុជា។
ដោយឡែកគម្រោងទី១របស់យើងបាននឹងកំពុងដំណើរការនៅលើទីតាំងមុខព្ររលានយន្តហោះអន្តរជាតិភ្នំពេញ គឺម្រោង Bodaiju Resideness មកដល់ពេលនេះយើងលក់បានសម្រេចការលក់រហូតដល់ប្រមាណ៨០ភាគរយក្នុងចំនួនផ្ទះ៤៨២ខ្នង។

លោកបានបន្តថា ទាំងនេះសុទ្ធសឹងដោយសារយើងទទួលបានការគាំទ្រខ្លំាងពីសំណាក់ប្រជាជនកម្ពុជា លើលពីនេះទៀតយើងមាន អ្នកគ្រប់គ្រងជាជនជាតិជប៉ុនទៅលើផ្នែកសំណង់ ដែលធ្វើឲ្យបុរីរបស់យើង ដំណើរការទៅតាមការគ្រោងទុក។ ជាមួយគ្នានេះផងដែរ នាឱកាសនេះក្នុងការបង្ហាញនូវផ្ទះគំរូ ដែលទើបនឹងបញ្ចប់ការសាងសង់ថ្មីៗនេះ ហើយយើងមានគម្រោងនឹងបញ្ចប់ការសាងសង់ សម្រាប់ដំណាក់កាលទី១ នាចុងឆ្នាំ២០១៦។  

លោក ប៊ុល កុសល អភិបាលាគណៈអភិបាលខណ្ឌសែនសុខ ក៏បានថ្លែងថា សម្រាប់រូបលោកជាអភិបាលនៃគណៈអភិបាល ខណ្ឌសែនសុខ សូមអរគុណដល់ ក្រុមហ៊ុន Creed Group បុរីមហាសែនសុខ ដែលបានធ្វើវិនិយោគនៅលើទឹកដីខណ្ឌសែនសុខ និងមានជំនឿចិត្តលើអជ្ញាធរផងដែរ។
លោកបានសន្យានឹងការពារសន្និសុខឲ្យកាន់តែខ្លំាងឡើងបន្ថែមទៀតចំពោះប្រជាពលរដ្ឋដែលបានរស់នៅទីនេះ ជាពិសេសកសាង បុរីមហាសែនសុខ នឹងមានប្រជាពលរដ្ឋថ្មីមករស់នៅទីនេះ វាជាការជំរុញវិស័យសេដ្ឋកិច្ចថែមទៀតទៀតផង៕