(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ២៨ ខែសីហា​ ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល​ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ នគរបាលបាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៤ករណី​ ឃាត់​មនុស្ស​១២នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ​៣​នាក់ និងមុខសញ្ញា​ប្រើប្រាស់​៩នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ០.២៧​ក្រាម ​និង​៣​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ​៖ នគរបាលខេត្តព្រះសីហនុ បង្រ្កាប១ករណី ឃាត់ម្នាក់, នរគរបាលត្បូងឃ្មុំ បង្ក្រា១​ករណីឃាត់ខ្លួន​២នាក់, ​នគរបាលខេត្តក្រចេះ ​បង្ក្រាប១ករណី​ ​ឃាត់ខ្លួន៤នាក់​ ​និងនគរបាលខេត្តសៀមរាប បង្ក្រាប១​ករណី​ឃាត់ខ្លួន​៥នាក់​៕