(ចិន)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៨ ខែសីហានេះ​ ថា នៅសល់ពេលតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ កិច្ចប្រជុំនៃក្រុមបណ្ដាប្រទេស មហាអំណាចសេដ្ឋកិច្ចទំាង២០ ឬហៅថា G20 សម្រាប់ ២០១៦ នឹងប្រព្រឹត្តិទៅនៅឯទីក្រុង Hangzhou, ហើយ នេះគឺជាលើកទីមួយ ដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 នៅក្រោមការតាមដានរបស់ពិភពលោក។ 

សូមជំរាបថា កិច្ចប្រជុំ G20 នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤-៥ ខែកញ្ញាខាងមុខនេះ ក្នុងទីក្រុង Hangzhou នៃខេត្ត Zhejiang ប្រទេសចិន៕