(ព្រៃវែង)៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំគោកគង់កើត- ឃុំជាខ្លាង រួមជាមួយសហការី បានអញ្ជើញចូលរួមប្រជុំនៅទីស្នាក់ការបក្ស ស្រុកស្វាយអន្ទរ នឹងបានចែកអំណោយមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងភរិយា។

អំណោយដែលចែកជូនរួមមាន៖ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ៖ ឧបត្តម្ភអង្ករទម្ងន់០១តោន ដែលជា​អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងភរិយា ជូនដល់គណបក្សស្រុកស្វាយអន្ទរ សំរាប់ចែកជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាត។

ក្រោយមកទៀតលោក ចាន់ វ៉ាន់ធឿន បានបន្តដំណើរជាមួយលោកអភិបាល ស្រុកស្វាយអន្ទរ ចុះចែកតាមខ្នងផ្ទះនូវមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីឆ្លងទន្លេ១០នាក់, គ្រួសារសព​០៥នាក់ រួមទាងអំណោយ របស់នាយឧត្តមសេនីយ៍ នេត សាវឿន និងភរិយា ឧបត្តម្ភបន្ថែម ទាំងថវិកា និងសំភារៈមួយចំនួន៖ ក្នុងម្នាក់ៗទទួលបានកន្សែង០១, ប៊ីចេង០,៥kg, ប្រេងកូឡា០១ប្រអប់ និងប្រេងការពារសត្វល្អិតខាំក្មេង០១ប្រអប់។

ក្នុងពេលចុះចែកមូលនិធិតាមខ្នងផ្ទះ លោក ចាន់ វ៉ាន់ធឿន​ បានធ្វើការសំណេះសំណាលជាមួប្រជាពលរដ្ឋ ចំនួន៨៥នាក់ និងក្មេងៗចំនួន១៥៥នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួន។ ចុងបញ្ចប់លោក​បានចូលរួមផ្សព្វផ្សាយផែនការសំរាប់ការបោះឆ្នោត, បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ , ដោះស្រាយសំណូមពរ និងចែកប្រាក់ឧបត្ថម្ភចលនា, ឧបត្ថម្ភក្រុមប្រឹក្សាឃុំ-ស្រុក, ថតចម្លងសៀវភៅ ឯកសារបោះឆ្នោត, ដាក់ស៊ុបរូបថត, ធ្វើទង់ជាតិ Logo គណបក្ស។

ដោយឡែកនៅឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ក្រុមការងារបានធ្វើពិធីសំណេះសំណាល និងចែកប្រាក់ឧបត្ថម្ភចលនា, រៀបចំធ្វើបញ្ជរព័ត៌មានថ្មី, ធ្វើទង់ជាតិ Logo គណបក្ស, ចុះសួរសុខទុក្ខប្រធាន-អនុប្រធានបក្ស៕