(ភ្នំពេញ)៖ ​វប្បធម៌ចែករំលែក ឥតឈប់ឈរតាំងពីនៅខេត្តបន្ទាយមានជ័យ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែករំលែកធនធានផ្ទាល់ខ្លួន ក៏ដូចជាគៀងគរសប្បុរសជន ជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារចាស់ជរាគ្មានទីពឹង និងគ្រួសារទីទាល់ក្រ៤គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីលោកបានផ្លាស់មកកាន់

តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោក រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភជីវភាពប្រចាំខែ ដល់គ្រួសារស្ត្រីមេម៉ាយ និងមានជម្ងឺប្រចាំកាយ ផ្សេងមួយទៀតនៅក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលជួបការលំបាក ក្នុងការតស៊ូប្រឹងប្រែងចិញ្ចឹមកូនៗ។ 

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ ឆ្លៀតពេលចុងសប្តាហ៍លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំសហការី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ លោកចៅសង្កាត់រង លោកមេភូមិយុវជនសង្កាត់ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់គ្រួសារប្រជាពលរដ្ឋ ទីទ័លក្រគ្មានទីពឹង ចំនួន៦គ្រួសារ ក្នុងខណ្ឌដង្កោ និងបានសន្យាជួយឧបត្ថម្ភជីវភាពជាប្រចាំរៀងរាល់ខែ ចំនួន៤គ្រួសារបន្ថែមទៀតផងដែរ ក្នុងនោះមាន៖

1- គ្រួសារលោកយាយ ពុំ សុផល អាយុ៦០ឆ្នាំ មានចៅក្នុងបន្ទុក៧នាក់
2- គ្រួសារលោកយាយ ខាន់ សួន អាយុ៦៩ឆ្នាំមានចៅក្នុងបន្ទុកចំនួន ១០នាក់
3- លោកយាយ ប្រាជ្ញ ចែម អាយុ៥៩ឆ្នាំ(មានជម្ងឺ រស់នៅម្នាក់ឯង)
4- គ្រួសារអ៊ុស្រី ឡង់ ស៊ីនួន អាយុ៤៥ឆ្នាំ (ជាស្រ្តីមេម៉ាយកូនច្រើន) ដោយមួយគ្រួសារទទួលបានអង្ករ ២ការ៉ុង ,ទឹកស៊ីអ៊ីវទឹកត្រី៤យួរ ,ត្រីខ២យួរ ,ទឹកសុទ្ធ២កេស ,ទឹកក្រូច១កេស និងថវិកា២០ម៉ឺនរៀល បន្ថែមពីលើនេះទៀតចំពោះគ្រួសារលោកយាយ ពុំ សុផល និងលោកយាយ ខាន់សួន ដែលមានចៅក្នុងបន្ទុកច្រើន ទទួលបានអង្ករប្រចាំខែក្នុងមួយគ្រួសារ3ការ៉ុង ហើយលោកបានធានាជួសជុលផ្ទះឲ្យបានសមរម្យឡើងវិញជូនដល់3គ្រួសារផងដែរ គឺគ្រួសារលោកយាយ ពុំ សុផល,លោកយាយ ខាន់ សួន និងអ៊ុស្រី ឡង់ ស៊ីនួន។

ដោយឡែក ២គ្រួសារទៀតដែលបានទទួលអំណោយក្នុងពេលនោះដែររួមមាន៖

1-គ្រួសារលោកយាយ ម៉ៅ អឿង អាយុ៧០ឆ្នាំ និង២-គ្រួសារលោកតា ស ផន អាយុ៧៧ឆ្នាំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២ការ៉ុង ,ទឹកស៊ីអ៊ីវ ទឹកត្រី ៤យួរ ,ត្រីខ២ យួរ ,ទឹកសុទ្ធ២ កេស ,ទឹកក្រូច១កេស និងថវិកា២០ម៉ឺនរៀល។

សរុបទាំងនៅខេត្តបន្ទាយមានជ័យនិងរាជធានីភ្នំពេញ បច្ចុប្បន្នលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារទីទាល់ក្រ និងចាស់ជរាគ្មានទីពឹង ចំនួន៩គ្រួសារហើយ។

ក្នុងឱកាសនោះផងដែរលោករ័ត្ន ស្រ៊ាង ក៏បានជួបប្រាស្រ័យ សំណេះសំណាលជាមួយប្រជាពលរដ្ឋ​ តាមផ្ទះផ្សេងទៀតរួមមាន៖

1- ជួបសួរសុខទុក្ខអតីតៈមេភូមិឈ្មោះ ស្រី ចេង និងជួយឧបត្ថម្ភថវិកា២០ម៉ឺនរៀល។
2- ជួបសួរសុខទុក្ខស្រ្តីចំណាស់ម្នាក់ពិការភ្នែក និងជួយឧបត្ថម្ភ ថវិកា២០ម៉ឺនរៀល។
3- ចូលរួមក្នុងពិធីបុណ្យសពឈ្មោះ កាំង ស្រ៊ុន ភេទប្រុស ក្នុងភូមិព្រែកកំពឹស ដោយនាំយកថវិកាចួលរួមក្នុងបុណ្យសព ចំនួន៨០ម៉ឺនរៀល (ក្នុងនោះថវិការបស់លោកផ្ទាល់៤០ម៉ឺនរៀល និងក្រុមការងាររួមគ្នាចំនួន៤០ម៉ឺនរៀល) និង អង្ករ២ការ៉ុង,ទឹកសុទ្ធ២កេស និងទឹកត្រីទឹកស៊ីអ៊ីវ ២យួរ។
4- ជួយដោះស្រាយសងថវិកាសមាគម​ មនុស្សចាស់ដែលជំពាក់ នៅមិនទាន់បានដោះស្រាយសង​​ ជូនដល់គ្រួសារសពជាសមាជិកសមាគមមនុស្សចាស់ ចំនួន៣គ្រួសារ (ក្នុង១សព ៤០ម៉ឺនរៀល) ។ ព្រមទាំងបានចែកនំបុ័ង និងថវិកា ជូនដល់មនុស្សចាស់ក្នុងភូមិម្នាក់ៗ ទទួលបាននំបុ័ង១ដើម ថវិកា១ម៉ឺនរៀល កុមារតូចៗក្នុងម្នាក់ៗទទួលបាននំបុ័ង១ដើម ថវិកា៥០០០រៀល ។និងចុងក្រោយ ឧបត្ថម្ភដល់កម្លាំងអាវុធហត្ថខណ្ឌដង្កោ, នគរបាលប៉ុស្តិ៍,ប្រជាការពារ ក្នុងមួយអង្គភាព ២០ម៉ឺនរៀល និងយុវជនសង្កាត់ម្នាក់១ម៉ឺនរៀលផងដែរ៕