(រតនគិរី)៖ មន្រ្តីអាជ្ញាធរខេត្តរតនគីរីបានឲ្យដឹងថា សមត្ថកិច្ចចម្រុះមួយក្រុមរួមមាន កម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣ ​យោធាវរការពារព្រំដែនលេខ១០២ កម្លាំងទីចាត់ការព្រំដែន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្ត បានឃាត់និស្សិតមួយ​ក្រុម មានគ្នា៥៧នាក់ ដឹកនាំដោយ លោក ឈិត មុន្នី និងមាន អ្នកភូមិឡុំ១៩នាក់​ នៅថ្ងៃទី២៧ ខែសីហាម្សិលមិញនេះ ដែលមានបំណង​ចូល ទៅពិនិត្យមើលស្រះទឹក និងសំណង់ថ្ម ដែលវៀតណាមសាងសង់ លើតំបន់ស។

ទីតាំងខាងលើនេះ ជាភូមិសាស្ត្រទទួលខុសត្រូវ របស់ប៉ុស្តិ៍សង្កេតការណ៍លេខ៦០៣ ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

កម្លាំងចម្រុះដែលចុះឃាត់ក្រុមនិស្សិតខាងលើរួមមាន កម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣ កម្លាំងយោធាវរការពារព្រំដែនលេខ១០២ កម្លាំងទីចាត់ការព្រំដែន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្ត។

សមត្ថកិច្ចដែលបានចុះប្រតិបត្តិការ បានឲ្យដឹងថា បានចុះហាមឃាត់មិនឲ្យ ក្រុមនិស្សិតចូលទៅតំបន់ខាងលើនោះ ដើម្បីទុកឱកាសឲ្យគណកម្មាធិការថ្នាក់ជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ធ្វើការដោះស្រាយតាមនិតិវិធី៕