(ភ្នំពេញ)៖​ លោក​ ពេជ​ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ​ តំណាងលោករដ្ឋមន្ដ្រី​ អិុត​ សំហេង​នៅព្រឹកថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៦នេះ​ កំពុងចូលរួមធ្វើបទបង្ហាញក្នុងវេទិកា​ អ្នកជំនាញវិជ្ជាជីវៈធនធានមនុស្ស​ និងគណៈគ្រប់គ្រងក្រុមហ៊ុន​ ក្រោមប្រធានបទ​ «ដំណើរការរីកចម្រើន​ និងការប្រឈមលើវិស័យការងារ នៅក្នុងប្រទេសកម្ពុជា» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន​ (CJCC)។

ក្នុងវេទិកានេះ​ ក៏មានការចូលរួមពី​ លោក​ តាំង​ ណាំស្រ៊ុន​ ប្រធានសហគមន៍ធនធានមនុស្សកម្ពុជា​ (HRAC)​ លោក​ ហេង​ សេងលី​ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន​ ផាកការហ្វេ​ លោក​ តានល់​ ម៉ូនីវណ្ណ​ អនុប្រធានក្រុមហ៊ុន​ ម៉ុងឬទ្ធីគ្រុប​ និងលោក​ ប៊ុន​ មុនី​ នាយកប្រតិបត្តិធនាគារ​ ស្ថាបនាលីមីធីត​ ព្រមទាំងមានអ្នកចូលរួម​ ដែលជាអគ្គនាយកក្រុមហ៊ុន​ និងអ្នកជំនាញធនធានមនុស្ស​ ជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា​ វេទិកានេះធ្វើឡើងក្នុងគោលបំណង​ ដើម្បីផ្ដល់នូវចំណេះដឹង​ និងបទពិសោធន៍​ ដែលទាក់ទងទៅនឹងបញ្ហាប្រឈម​រវាងអគ្គនាយកក្រុុមហ៊ុន​ និងអ្នកជំនាញវិជ្ជាជីវៈធនធានមនុស្ស៕