(ម៉ូស្គូ)៖ ក្រុមអាជ្ញាធរជនជាតិរុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ថា ពលករចំណាកស្រុកជនជាតិហ្គានីស្ថាន ១៦ នាក់ បានបាត់បង់ជីវិត ដោយអគ្គីភ័យនៃការឆេះឃ្លាំងផ្ទុកវត្ថុធាតុដើមដ៏ធំមួយ នៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីនាថ្ងៃសៅរ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័តមាន AFP ចេញផ្សាយនៅថ្ងៃសៅរ៍ ទី ២៧ ខែសីហា ឆ្នាំ២០១៦។ 

យោងតាមការពិនិត្យតាមដាន របស់ភ្នាក់ងារសង្គ្រោះបន្ទាន់នៃទីក្រុងម៉ូស្គូ បានឲ្យដឹងថា ជនរងគ្រោះទាំង ១៦ នាក់នោះ ជាពលករជនជាតិហ្គានីស្ថាន ដែលនៅក្នុងនោះមានក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់។
គួរបញ្ជាក់ដែរថា អគ្គិភ័យដ៏សន្ធោរសន្ធៅនេះ មិនត្រឹមតែធ្វើឲ្យមានមនុស្សបាត់បង់ជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមានការខូចខាតសម្ភារៈជាច្រើន ដែលមាននៅក្នុងឃ្លាំងផ្ទុកទំនិញនេះ ដោយនៅក្នុងនោះរួមមានក្រដាស និងវត្ថុធាតុដើមផ្សេងៗទៀត។