(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅម៉ោង៤៖០០នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ចប់បេសកកម្ម​ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ សំណេះសំណាល​ជាមួយមន្ដ្រីរាជការ និងពិនិត្យមើលសមិទ្ធិផលនានា ក្នុង​ខេត្ត៤​ ពោលគឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ។ សម្ដេចតេជោ បានអញ្ជើញត្រឡប់មករាជធានីភ្នំពេញវិញ ដោយបានធ្វើ​ដំណើរ​តាម​យន្ដហោះ ក្នុងខេត្តសៀមរាប។

សូមជំរាបថា សម្ដេចតេជោ ចាកចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា កន្លងទៅនេះ ដើម្បីធ្វើដំណើរទៅតាមខេត្តចំនួន៤ ក្នុងនោះមានខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ ហើយនៅពេលនេះសម្ដេច បានបញ្ចប់បេសកកម្មនេះហើយ៕