(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌ៧មករា រៀបចំពិធីសំណេះសំណាល ជាមួយប្រធាន អនុប្រធាន សមាជិក គណៈកម្មការសាខាបក្សភូមិ រួមជាមួយក្រុមការងារយុវជនខណ្ឌ សង្កាត់ និងភូមិ ក្រោមអធិបតីភាព​ លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តី និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន  នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ។

ពិធីនេះបានធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចប្រតិបតិ្តការងារ រវាងយុវជន និងគណៈកម្មការសាខាបក្ស សង្កាត់ និងភូមិ ខណៈដែលប្រជាជនទូទាំង ប្រទេសកំពុង​ត្រៀមខ្លួន ចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតជាថ្មី។

តាមការគ្រោងទុករបស់ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលការងារកំពុងក្លាយជាបន្ទុក ទៅដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិរបស់យើងយ៉ាងពិតប្រាកដ ហើយដើម្បី​ជួយ​សម្រាលបន្ទុកនេះ ក្រុមការងារយុវជននៅតាមសង្កាត់ ភូមិ ត្រូវឲ្យគណបក្សប្រជាជនយើង រៀបចំចងក្រង និងចាត់ចែងបង្កើតឡើង​ តាមរយៈការបោះបោះឆ្នោត របស់ក្រុមយុវជន តាមអង្គភាព​នីមួយៗផ្ទាល់។