(ភ្នំពេញ)៖ រីករាយញំានំព្រះខែ ជួបជុំគ្រួសារនិងមិត្តភក្តិ បង្កើតបាននូវស្នាមញញឹម ដែលមិនអាចបំភ្លេចបាន ជាមួយនំព្រះខែហាងនំបុ័ង ស្ទឹងមានជ័យ កាន់តែពិសេសនោះ គឺមានការបញ្ចុះតម្លៃ​រហូតដល់ទៅ១០% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

នំព្រះខែហាងនំបុ័ង ស្ទឹងមានជ័យ ទាំងគុណភាព រសជាតិ ត្រូវបានសំរិតសំរាំងយ៉ាងល្អពិសេស សំបកទន់ស្តើង មិនផ្អែមខ្លាំង រឹតតែពិសេសការវេចខ្ចប់ប្រកបដោយអនាម័យខ្ពស់ ប្រអប់នំរចនាម៉ូតយ៉ាងល្អប្រណិត សម្រាប់ជូនជាកាដូ ដល់មិត្តភក្តិបងប្អូន និងក្រុមគ្រួសារនាឱកាសសែននំព្រះខែខាងមុខ ។

ភាពល្អប្រណិត​ នៅហាងនំបុ័ង ស្ទឹងមានជ័យ មាននំគ្រប់រសជាតិ ដូចជាស្នូលង៉ូវយ៉ីង ពិសេស ស្នូលឈូក សណ្តែក សណ្តែកក្រហម ធូរ៉េន ត្រាវ និង ដូងពិសេសៗជាច្រើនមុខ ។លោកអ្នក អាចរកជាវបាន២៥ខេត្តក្រុង ទូទាំងប្រទេស ។

ព័ត៌មានលម្អិត សម្រាប់កម្ម៉ង់ នំគ្រប់ប្រភេទនៅ ហាងនំបុ័ងស្ទឹងមានជ័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 077 707 666 / 012 901 004 / 017 959 848