(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៤​ករណី ​ឃាត់​ខ្លួនមុខសញ្ញាជួញដូរ១០​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន ​(ice) ២​កញ្ចប់​ធំ​ និង​២៨​កញ្ចប់​តូច​។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ ប​ង្រា្ក​ប​៣​ករណី​ (១​ដីកា​) ​ឃាត់ខ្លួន​៨​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន​ (ice) ២១​កញ្ចប់​តូច​ និងខេត្ត​កណ្ដាល​ បង្ក្រាប១​ករណី​ ​ឃាត់ខ្លួន​២​នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ២​កញ្ចប់​ធំ​ និង​៧​កញ្ចប់​តូច​៕