(ភ្នំពេញ)៖ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន ខេ (ខេមបូឌា) បានរៀបចំកម្មវិធីតាំងបង្ហាញ រថយន្ដ ISUZU Blue Power នៅផ្សារទំនើប AEON ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។

ការដាក់តាំងបង្ហាញនេះ មានគោលបំណងផ្តល់ជូនអតិថិជន ឲ្យបានជ្រាបកាន់តែច្បាស់ពីលក្ខណ:ពិសេសៗជាច្រើនបស់រថយន្ដ ISUZU D-MAX Blue Power និង ISUZU MU-X Blue Power ស៊េរីថ្មី ម៉ូដែល២០១៧ ជាមួយនឹងបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ ISUZU Blue Power ដែលមានម៉ាស៊ីនម៉ាស៊ូត 3.0Lថ្មី កម្លាំងសេសកើនដល់១៦៣ps ខ្លាំងជាងមុន និងបចេ្ចកវិទ្យា ISUZU INSIGHT ដែលជួយពង្រឹនិងបង្កើនជំនាញ បើកបរឲ្យកាន់តែសន្សំសំចៃប្រេង និងចំណាយលើការជួសជុលតិចបំផុត។

ក្នុងឱកាសតាំងបង្ហាញរថយន្ដនេះ អតិថិជនក៏អាចធ្វើការបើកបរសាកល្បងបានដែរ ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ ការផ្តល់ជូនយ៉ាងពិសេសនូវប័ណ្ណបញ្ចុះតំលៃ ដែលមានទឹកប្រាក់ចំនួន ៨៨៨ដុល្លារ រួមជាមួយកម្មវិធីកំសាន្តជាច្រើន សំរាប់អតិថិជនអាចចូលរួមលេង និងទទួលបានវត្ថុអនុស្សាវីយ៍ថែមទៀតផង។

អ្វីដែលកាន់តែពិសេសនោះ គឺ រថយន្ត ISUZU Blue Power មានការធានាជូនពីរោងចក្រផ្ទាល់រយៈពេល៣ឆ្នាំ ឬ ១០០,០០ គីឡូម៉ែត្រ។ សូមអញ្ជើញមកទស្សនា ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធន៏ថ្មីពីរថយន្ដ ISUZU BluePower។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 023 950 084/ 077 668 899/ 010 992 198/ 011 539 199 ៕