(បន្ទាយមានជ័យ)៖ ក្មេងប្រុស៤នាក់ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បាននាំគ្នាទៅហែលទឹកលេង ស្រាប់តែមានក្មេងប្រុសម្នាក់ កើតជម្ងឺឆ្កួតជ្រូក ឫស្កាន់ជ្រូក ក៏ប្រកាច់នៅក្នុងទឹកបណ្តាលឲ្យលង់ទឹកស្លាប់នៅចំណុចស្រះក្រពាំងខ្ទុម ខាងត្បូងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីលង់ទឹកស្លាប់ក្មេងប្រុសម្នាក់នេះ កើតឡើងដោយសារតែមានជម្ងឺស្កាន់ជ្រូក ទើបបណ្តាលឲ្យលង់ទឹកតែម្តង។

សមត្ថកិច្ចបន្តថា មុនកើតហេតុ ក្មេងៗមកហែលទឹក គ្នីគ្នាចំនួន៤នាក់ ហែលមិនបានប៉ុន្មានផងស្រាប់តែ បាត់គ្នាម្នាក់ ភ្លាមនោះក្មេងៗក៏ហៅម្តាយឪពុកបងប្អូនមកជួយរក ។

ក្មេងប្រុសរងគ្រោះឈ្មោះភួយ សាក់ អាយុ១២ឆ្នាំសាកសពសមត្ថកិច្ចបានប្រគល់អោយបងប្អូនធ្វើបុណតាមប្រពៃណី៕