(ភ្នំពេញ)៖ ក្រុមហ៊ុនឈានមុខគេ ក្នុងផ្នែកសេវាកម្មអាហារ ជាងមួយទសវត្សរ៍នៅប្រទេសកម្ពុជាThe Pizza Company ចាប់ពីថ្ងៃនេះតទៅ បានប្រកាសជាផ្លូវការ ក្នុងការផ្តល់ជូនដល់អ្នកចូលចិត្តញ៉ាំភីហ្សានូវ ភាពត្រេកអរដ៏កម្រមួយទៀត ជាមួយនឹងភីហ្សាសំបកស្តើង ស្រួយ ក្នុងតម្លៃថ្មីត្រឹមតែ ៣.៩៩ដុល្លារ ប៉ុណ្ណោះ។

លោក អ៊ូ គឹមហូវ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ The Pizza Company បានឲ្យដឹងថា «ផ្នែកដ៏សំខាន់បំផុត នៃភីហ្សាដែលគួរឲ្យចង់បរិភោគគឺសំបកនំ។ ស្តើងហើយស្រួយជាសេចក្តីប្រាថ្នារបស់ អតិថិជនគ្រប់រូប។ ជាមួយនឹងរសជាតិសាច់ក្រក បង្គាត្រូពិចលើសំបកនំដ៏សែនស្តើងឆ្ងាញ់ ហើយស្រួយឈ្ងុយ នេះ ដឹ ភីហ្សាខមផេនី នឹងបំពេញរាល់ចំណង់ចំណូលចិត្ត របស់អ្នកបរិភោគឲ្យទទួលបាននូវរសជាតិថ្មីប្លែក បំផុតដែលមិនធ្លាប់មានពីមុន»

ភីហ្សាសំបកស្តើងស្រួយ ដែលចាប់មានពីថ្ងៃនេះ ហើយនៅគ្រប់ហាង ដឹ ភីហ្សា ខមផេនីទាំង២១ហាង គឺប្រើគ្រឿងផ្សំល្អបំផុត ដើម្បីចម្អិន បាននូវភីហ្សាប្រកបដោយ សំបកនំ ដ៏ស្រួយ ឈ្ងុយ និងឆ្ងាញ់។ រាល់ភីហ្សាទាំងអស់របស់ ដឹ ភីហ្សាខមផេនី ប្រើប្រាស់ឈីសដែលមានគុណភាព បំផុត ព្រោះឈីសជាធាតុផ្សំនៃភីហ្សាដ៏មានរសជាតិមិនអាចខ្វះបាន។

ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២១ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើមសូរិយា សាខាកាលម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង រួម ដឹផីហ្សាសាខាចោមចៅ។

ទាំងការបម្រើនៅតាមហាង ទាំងការដឹកជញ្ជូនដល់គេហដ្ឋាន ដឹ ភីហ្សា ខមផេនី ផ្តោតលើការចម្អិនភីហ្សា និងសេវាកម្មលំដាប់អន្តរជាតិគ្មានគូប្រៀប។ ដូចជានៅពេលថ្មីៗនេះ រួម ដឹផីហ្សាសាខា ចោមចៅត្រូវ បានសម្ពោធជាផ្លូវការ។ ជាមួយនឹងសួនច្បារ ទឹកធ្លាក់យ៉ាងស្រស់ស្អាតថ្លាទៀតផង ហាងនេះមានកន្លែង សម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដដ៏ធំទូលាយផងដែរ។ ភាពសំបូរបែបទាំងរសជាតិ ការបម្រើ សេវាជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ តម្លៃល្អសមរម្យបំផុត សម្រាប់អ្នកចូលចិត្តពិសារភីហ្សា ដឹ ភីហ្សា ខមផេនី នឹងបន្តឈានមុខគេក្នុងការផ្តល់ជូនដល់អតិថិជននូវអ្វី ដែលល្អជាងគេបង្អស់៕