(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការជំរុញណែនាំ ប្រជាពលរដ្ឋដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឲ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី តាមថ្នាក់រៀនអប់រំក្រៅប្រព័ន្ធ ពិសេសត្រូវខិតខំ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលជាជនពិការ ឲ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។ នេះបើតាម សារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ទិវាអក្ចរកម្មជាតិ-អន្តជាតិ ០៨ កញ្ញា ឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ត្រូវបង្កើនឆន្ទៈ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន ដើម្បីចូលរួមលើកម្ពស់ការងារអប់រំទាំងក្នុង និងក្រៅប្រព័ន្ធឲ្យមានការអភិវឌ្ឍឈានឡើង ទាំង ផ្នែកបរិមាណ និងគុណភាព ហើយត្រូវសកម្មផុសផុលចូលរួមក្នុងការងារកំណែទម្រង់វិស័យអប់រំ ។

សម្ដេច បានបញ្ជាក់ផងដែរថា «ការកែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់ » ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនៅជំនឿទុកចិត្តផងដែលថា «ខ្ញុំសង្ឈឹមយ៉ាងមុតមាំថា សង្គមជាតិរបស់យើងកាន់តែទទួលបាននូវអត្រាកំណើនអក្ខរកម្ម ព្រមទាំង បន្តលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ ការអភិវឌ្ឍសមត្ថភាព ជីវភាព រស់នៅក្នុងគ្រួសារឲ្យប្រកបដោយភាពរឹងមាំ មានសេចក្ដីថ្លៃថ្នូរ ហើយសង្គម សេដ្ឋកិច្ចជាតិទាំងមូល កាន់តែមានការអភិវឌ្ឍផងដែរ»

ខាងក្រោមនេះជាសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ទិវាអក្ចរកម្មជាតិ-អន្តជាតិ ០៨ កញ្ញា៖