(ភ្នំពេញ)៖ លោកហែម ដារិទិ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦នេះ បានសហការជាមួយកម្មសិក្សាការរី វគ្គវិក្រិត្យការជាន់ខ្ពស់ បន្ទប់អង្គរធំ (វេនព្រឹក) ERA ធ្វើការចុះសំណេះសំណាលសួរសុខទុក្ខ និងបានចែកអំណោយដល់ លោកយាយលោកតាចំនួន ១៨០គ្រួរសារ ដែលរស់នៅក្នុង សង្កាត់ បឹងធំ ខណ្ឌ ពោធិ៍សែនជ័យ។

លោកហែម ដារិទិ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថាការចែកជូនអំណោយដល់ លោកយាយលោកតាចំនួន ១៨០គ្រួរសារ ក្នុងនោះ១គ្រួសារទទួលបានរួមមាន ៖ ​សម្ភារៈ១កញ្ចប់  ស្ករស ទឹកស៊ីអ៊ីវ និង ថវិការចំនួន ៤០,០០០០រៀន ។ ស្ថិតក្នុងភាពស្និតស្នាលសប្បាយរីករាយនេះ លោកយាយលោកតា  ក៏បានសូមណូមពរដល់ លោកហែម ដារិទិ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមឲមានកម្មវិធីនេះធ្វើឡើងបន្តទៀតផងដែរ៕