(ឧត្តរមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែសីហានេះ បានបន្តធ្វើដំណើរចាកចេញពីខេត្តព្រះវិហារ បន្តដំណើរទៅកាន់ ខេត្តឧត្តរមានជ័យ។ ក្នុងពេលបន្តដំណើរទៅកាន់ ខេត្តឧត្តរមានជ័យនោះសម្តេចតេជោ ហ៊ុន សែន បានចូលជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាជាច្រើនកន្លែង។ ក្នុងការជួបសំណេះសំណាលនោះ សម្តេចតេជោ បានផ្តល់អគារសិក្សា និងសមិទ្ធិនានាផងដែរ​៕