(ភ្នំពេញ​)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦​ សំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បន្តសវនាការកាត់ទោសក្រុមជនជាប់ចោទ ដោយមានលោក ថោង សារ៉ាត់ អតីត​មាន​ងារ​ជា​ឧកញ៉ា​និង​ជា​ថៅកែ​បុរី​៩៩៩​ ជាមេខ្លោង និង អង្គរក្ស៤នាក់ជាជនដៃដល់ និងអ្នកសមគំនិត ។

លោក ថោង សារ៉ាត់ ពុំមានវត្តមាននោះទេ រីឯក្រុមអង្គរក្សត្រូវបានបញ្ជូនមកតុលាការ ។

សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។

ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កក្រើក​រាជធានី​ភ្នំពេញ នេះ​កើតឡើង​កាល​វេលា​ម៉ោង ៧ និង ១៨​នាទី យប់​ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា អ៊ឹង ​ ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ​ខណ្ឌចំការមន ៕